អំពីគេហទំព័រនេះ

យើងផ្ដល់ជូននូវឯកសារម៉ូតូហុងដាសម្រាប់ធ្វើការទាញយកជាទម្រង់".pdf"។

ទិន្នន័យដែលផ្ដល់ជូននៅក្នុងឯកសារសេវាកម្មលើគេហទំព័រនេះគឺមានគោលបំណងក្នុងការចែករំលែកនូវព័ត៌មានតែប៉ុណ្ណោះ ពោលគឺវាមិនមានចេតនាក្នុងការផ្លាស់ប្ដូរ រឺកែប្រែទៅលើការធ្វើសេវាកម្មរបស់សាខាលោកអ្នកនោះទេ។

លោកអ្នកត្រូវតម្រូវអោយធ្វើការយល់ព្រម និងធ្វើតាមកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណមុនពេលធ្វើការទាញយកឯកសារសេវាកម្ម។

ដើម្បីអាចអានឯកសារជាទម្រង់"PDF"បាន លោកអ្នកត្រូវដំឡើងកម្មវិធីAdobe Readerចូលទៅក្នុងកុំព្យូទ័ររបស់លោកអ្នកជាមុនសិន។

របៀបស្វែងរកឯកសារ

ដើម្បីស្វែងរកសៀវភៅណែនាំការប្រើប្រាស់ម៉ូតូដែលត្រូវជាមួយម៉ូតូរបស់លោកអ្នក ដំបូងអ្នកត្រូវដឹងឈ្មោះម៉ូដែលរបស់ម៉ូតូលោកអ្នកសិន។

  1. ដឹងពីឈ្មោះម៉ូដែល និងបើអាចត្រូវដឹងពីឆ្នាំម៉ូដែលរបស់ម៉ូតូលោកអ្នក។
    អ្នកក៏អាចធ្វើការស្វែងរកបានផងដែរដោយប្រើនូវលេខយោងរបស់ឯកសារ ប្រសិនជាមាន។
  2. ជ្រើសរើសឯកសារដែលត្រឹមត្រូវដែលមានបង្ហាញនៅក្នុងបញ្ជីខាងលើដើម្បីបើកទំព័រទាញយកឯកសារ។
  3. សូមអានកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណដោយយកចិត្តទុកដាក់ បន្ទាប់មកចុចលើការយល់ព្រមទាញយកសៀវភៅ។