សូមអានលក្ខខណ្ឌខាងក្រោមដែលពាក់ព័ន្ធពីរបៀបចូល និងប្រើប្រាស់សៀវភៅណែនាំការប្រើប្រាស់ម៉ូតូតាមអនឡាញដែលបានផ្ដល់ជូននៅលើគេហទំព័រនេះ។ ដើម្បីប្រើប្រាស់ឯកសារអនឡាញនេះបានអ្នកចាំបាច់ត្រូវយល់ព្រម និងធ្វើតាមលក្ខខណ្ឌដែលមានចែង។ ប្រសិនបើអ្នកមិនអាចយល់ព្រមជាមួយលក្ខខណ្ឌនានាសូមបញ្ឈប់ការប្រើឯកសារសេវាកម្មតាមអនឡាញនេះ។

កិច្ចព្រមព្រៀងអាជ្ញាប័ណ្ណ

គេហទំព័រនេះគឺមិនផ្ទុកនូវរាល់ព័ត៌មានរបស់ឯកសារសេវាកម្មសម្រាប់ផលិតផលហុងដាទាំងអស់នោះទេ។ សៀវភៅខ្លះ រឺ ការកែប្រែសៀវភៅ រឺ ការបកប្រែទៅភាសាក្នុងស្រុក និងឯកសារបន្ថែម គឺមិនអាចរកបានតាមអនឡាញទេ។

ត្រូវប្រាកដថា អ្នកត្រូវយោងទៅតាមសៀវភៅណែនាំការប្រើប្រាស់ម៉ូតូ និងព័ត៌មានផ្សេងៗដែលមានជាមួយម៉ូតូរបស់អ្នកក្នុងទម្រង់ជាស្លាកសញ្ញា និង/រឺជាកូនសៀវភៅប្រសិនបើមាន។ ប្រសិនបើឯកសារទាំងនោះត្រូវបានបាត់ សូមទៅពិគ្រោះជាមួយសាខារបស់អ្នក។

ការកែប្រែនូវខ្លឹមសាររបស់ឯកសារសេវាកម្មអនឡាញនេះគឺធ្វើឡើងដោយយោងតាមការប្រែប្រួលនៃរចនាបទផលិតផលដោយគ្មានការជូនដំណឹង។ ដូច្នេះអតិថិជនតម្រូវអោយយល់ជាមុន មុនពេលប្រើប្រាស់ឯកសារសេវាកម្មអនឡាញនេះ ថាវាអាចមានភាពខុសគ្នាយ៉ាងណារវាងព័ត៌មាននៅលើអនឡាញ ជាមួយនឹងសៀវភៅណែនាំការប្រើប្រាស់ម៉ូតូដែលជាប់ជាមួយម៉ូតូរបស់លោកអ្នក។

បម្រុងប្រយ័ត្នលើសុវត្ថិភាព

ឯកសារព័ត៌មានសុវត្ថិភាពនៅក្នុងសៀវភៅអនឡាញគឺយោងតាមច្បាប់ដែលបានតម្រូវ និងការយល់ឃើញរបស់ហុងដានៅកំឡុងពេលបង្កើតសៀវភៅណែនាំការប្រើប្រាស់ម៉ូតូ។ វាអាចដែរថា ព័ត៌មានសុវតិ្ថភាពនៅក្នុងខ្លឹមសារអនឡាញមិនត្រូវជាមួយនឹងព័ត៌មានសុវត្ថិភាពដែលមានចុងក្រោយ។ ប្រសិនបើអ្នកមានចម្ងល់ទាក់ទងនឹងព័ត៌មានសុវត្ថិភាព សូមអញ្ជើញទៅពិគ្រោះជាមួយសាខាហុងដាដែលនៅជិតអ្នក។

ខ្លឹមសាររបស់គេហទំព័រនេះ

ឯកសារសេវាកម្មអនឡាញគឺជាកម្មសិទ្ធិបញ្ញារបស់ហុងដាដែលត្រូវបានការពារដោយច្បាប់រក្សាសិទ្ធិ។ ឯកសារសេវាកម្មអនឡាញ រឺផ្នែកណាមួយនៃសៀវភៅណែនាំការប្រើប្រាស់ម៉ូតូអនឡាញគឺមិនត្រូវបានអនុញ្ញាតអោយធ្វើការថតចម្លង បង្កើតឡើងវិញ កែប្រែ រឺចែកចាយដោយគ្មានការយល់ព្រមដោយហុងដានោះទេ។ តែលោកអ្នកអាចបោះពុម្ពខ្លឹមសាររបស់ឯកសារសេវាកម្មអនឡាញបាន ក្នុង​ប្រើប្រាស់សម្រាប់ម៉ូតូរបស់អ្នក។ ចំនួននៃច្បាប់ថតចម្លងដែលអាចបោះពុម្ពបានត្រូវបានកំណត់ត្រឹមមួយច្បាប់ក្នុងមួយផលិតផល។

សៀវភៅណែនាំការប្រើប្រាស់ម៉ូតូអនឡាញផ្ដល់ជូនជាមួយនឹងភាពងាយស្រួលទៅកាន់អតិថិជន។ ហុងដានឹងមិនទទួលខុសត្រូវនូវរាល់ការខូចខាតដែលបណ្ដាលមកពីការប្រើប្រាស់សៀវភៅណែនាំការប្រើប្រាស់ម៉ូតូអនឡាញ រឺដោយមិនអាចប្រើប្រាស់បានទៅលើសៀវភៅណែនាំការប្រើប្រាស់ម៉ូតូអនឡាញនេះទេ។

ហុងដាផ្ដល់ជូននូវការធានាដែលមានសរសេរក្នុងឯកសារផ្សេងៗដូចជាក្នុងសៀវភៅធានាដែលបានដាក់ជាប់ជាមួយម៉ូតូ។ ហុងដានឹងមិនផ្ដល់ជូននូវការធានាអ្វីទាំងអស់ដូចជាសុវត្ថិភាពដោយយោងតាមខ្លឹមសាររបស់ឯកសារសេវាកម្មអនឡាញ។

គេហទំព័រឯកសារសេវាកម្មអនឡាញអាចនឹងត្រូវផ្អាកឬមាតិកាអាចនឹងផ្លាស់ប្តូរដោយគ្មានការជូនដំណឹងជាមុន។

ត្រលប់ក្រោយ